លក្ខខណ្ឌនៃការប្រើប្រាស់ “Camma Digital Learning”

“Camma Digital Learning” សូមជម្រាបសួរ!

អរគុណដល់លោកអ្នក ដែលជាគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកគ្រប់នាយកដ្ឋាន ការិយាល័យ សាខា ទាំងអស់ដែលបានចូលមកសិក្សាជាមួយ “Camma Digital Learning” ជាទីស្រឡាញ់រាប់អាន។ “Camma Digital Learning” គឺជាប្រព័ន្ធអប់រំ បណ្តុះបណ្តាល បង្រៀន និងរៀន ឬសិក្សាតាមអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់គណៈគ្រប់គ្រង ព្រមទាំងគ្រប់បុគ្គលិកទាំងអស់ អាចសិក្សាស្វែងយល់បន្ថែមគ្រប់ទីកន្លែងគ្រប់ពេលវេលា និងស្វែងរកនូវបច្ចុប្បន្នភាព អំពីមេរៀននៃវគ្គបណ្តុះបណ្តាល គោលនយោបាយ នីតិវិធី គោលការណ៍ណែនាំ និង សេចក្តីប្រកាស ឬសេចក្តីសម្រេចផ្សេងៗ របស់គ្រឹះស្ថាន ក៏ដូចជាឯកសារ បទប្បញ្ញត្តិ និងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា និងបទប្បញ្ញត្តិផ្សេងទៀតនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីជួយឲបុគ្គលិកទាំងអស់ឲ្យទទួលបាននូវចំណេះដឹង ជំនាញ ក្នុងពេលបម្រើការងារ ក្នុងគោលបំណងជម្រុញផលិតភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកជួយឲ្យគ្រឹះស្ថានសម្រចតាមផែនការយុទ្ធសាស្ត្រដែលបានគ្រោងទុក ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន។ “Camma Digital Learning” គឺត្រូវបានផ្ដល់ជូនដោយ ផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក និងពីគ្រប់ភាគីដែលពាក់ព័ន្ធ។

តទៅនេះ សូមលោកអ្នក អាន និងឈ្វេងយល់ឱ្យបានច្បាស់អំពីលក្ខខណ្ឌនៃការប្រើប្រាស់ ដូចខាងក្រោម៖

  1. ការយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់

    លក្ខខណ្ឌនៃការប្រើប្រាស់នេះ នឹងរៀបរាប់អំពីរបៀបនៃការប្រើប្រាស់ “Camma Digital Learning” ឲ្យបានត្រឹមត្រូវបំផុត។ តាមរយៈការចូលប្រើប្រាស់“Camma Digital Learning” នេះ មានន័យថាលោកអ្នកបានយល់ព្រមទទួលយកលក្ខខណ្ឌនៃការប្រើប្រាស់ទាំងអស់ ដែលបានចែង។

  2. ការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់

    យោងទៅលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា តម្រូវការជាក់ស្តែងដែលអាចឲ្យមានការប្រែប្រួល “Camma Digital Learning” ក៏អាចមានករណីដូចនេះដែរ។ នេះមានន័យថា យើងអាចនឹងធ្វើការកែប្រែនូវលក្ខខណ្ឌមួយចំនួននៃការប្រើប្រាស់ដែលរួមមាន គោលការណ៍នៃសិទ្ធិឯកជន និងកិច្ចព្រមព្រៀងដទៃទៀត ទៅតាមស្ថានភាពជាក់ស្ដែង។ នៅពេលដែលមានភាពចាំបាច់តម្រូវឱ្យមានធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់នោះ “ Camma Digital Learning” នឹងធ្វើការជម្រាបជូនដំណឹងដល់លោកអ្នក ឲ្យបានជ្រាបជាព័ត៌មានតាមរយៈ “ Camma Digital Learning” នេះផ្ទាល់ ឬតាមសារអេឡិចត្រូនិកជាដើម។ ការកែប្រែថ្មីនេះ នឹងចាប់ ផ្តើមមានសុពលភាពភ្លាមៗតែម្ដង បន្ទាប់ពីមានការកែប្រែណាមួយកើតឡើង ហើយលោកអ្នក ដែលចង់បន្តការប្រើប្រាស់ជាមួយ “Camma Digital Learning” នេះដដែល មានន័យថាលោកអ្នកបានទទួលស្គាល់ និងយល់ព្រមជាមួយការផ្លាស់ប្ដូរនេះ ហើយ “Camma Digital Learning” យើងខ្ញុំក៏សូមអរគុណលោកអ្នកទុកជាមុនផងដែរ។

  3. ការប្រាស្រ័យទាក់ទងគ្នា

    តាមរយៈការប្រើប្រាស់ “Camma Digital Learning” លើទូរស័ព្ទរបស់លោកអ្នក មានន័យថាលោកអ្នកបានយល់ព្រមទទួលយកការធ្វើទំនាក់ទំនងពី “Camma Digital Learning” ទៅកាន់លោកអ្នក តាមរយៈការផ្ញើសារអេឡិចត្រូនិក សារជូនដំណឹង ឬតាមទូរស័ព្ទ ដែលពាក់ព័ន្ធទៅនឹងព័ត៌មានអំពីគណនីរបស់លោកអ្នកនៅក្នុង “Camma Digital Learning” នេះ។ យើងអាចនឹងធ្វើការទាក់ទងទៅលោកអ្នក ដើម្បីណែនាំអំពីរបៀបប្រើប្រាស់ ការពន្យល់អំពីអត្ថប្រយោជន៍ដទៃទៀតដែលមាននៅក្នុង “Camma Digital Learning” ឬដើម្បីបង្ហាញលោកអ្នកពីរបៀបចូលទៅសិក្សា (log in) “Camma Digital Learning” ជាដើម។

  4. ព័ត៌មានរបស់អ្នកប្រើប្រាស់

    បុគ្គលិក ឬអ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃ "CAMMA Digital Learning" យល់ព្រមផ្តល់ជូន នូវ ព័ត៌មានផ្ទាល់ខ្លួនដល់នាយកដ្ឋានមានសមត្ថកិច្ច របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីធ្វើការបង្កើត គណនីប្រើប្រាស់ កម្មវិធី នេះជូនបុគ្គលិក ឬអ្នកប្រើប្រាស់។

  5. សមាជិកភាព
    1. ភាពជាអ្នកប្រើប្រាស់សម្រាប់គ្រូបង្គោល (Trainer user log in)

      គ្រប់គ្រូបង្គោលទាំងអស់របស់គ្រឹះស្ថាន នឹងទទួលបានគណនីថ្មី (Create new user) នឹងមានសិទ្ធិចូលទៅ (log in) ដើម្បីដាក់ចូលនូវ ឯកសារមេរៀន (PDF File) វីដេអូឯកសារ(Video File) និងធ្វើបច្ចុប្បន្នភាព លើគោលការណ៍ និងនីតិវិធី សេចក្តីប្រកាស ឬសេចក្តីសម្រេចផ្សេងៗ របស់គ្រឹះស្ថាន ទៅក្នុង “Camma Digital Learning ” សម្រាប់តែនាយកដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។

    2. ភាពជាអ្នកប្រើប្រាស់សម្រាប់បុគ្គលិក (Staff User log in)

      គ្រប់បុគ្គលិកទាំងអស់ អាចទាញយក “Camma Digital Learning” ពីកម្មវិធីលើប្រព័ន្ធប្រតិបត្តិការណាមួយ(iOS AppStore ឬ Android PlayStore) និងស្នើសុំចុះឈ្មោះចូលប្រើប្រាស់ “Camma Digital Learning” ទៅនាយកដ្ឋានបច្ចកវិទ្យាព័ត៌មាន ។ បុគ្គលិក អាចចូលប្រើប្រាស់នូវរាល់មុខងារ លក្ខណៈពិសេសនានា និង ទស្សនាវីដេអូមេរៀនផ្សេងៗ ដែល “Camma Digital Learning” បានដាក់ឲ្យចូលប្រើដោយស៊េរី លើកលែងតែ ជាព័ត៌មាន ឬឯកសារសំងាត់ផ្ទៃក្នុងរបស់គ្រឹះស្ថាន។ ក្នុងករណីបុគ្គលិកចង់ទាញយក(download) ឯកសារមេរៀន ឬវីដេអូមេរៀនពី “Camma Digital Learning” ទៅរក្សាទុកផ្ទាល់ខ្លួនចាំបាច់ត្រូវធ្វើការស្នើសុំមក នាយកដ្ឋានដែលមានសមត្ថកិច្ច និងមានការយល់ព្រមពីលោកស្រីអគ្គនាយិកាប្រតិបត្តិ។

    3. ការបាត់បង់សមាជិកភាព

      គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត រក្សាសិទ្ធិក្នុងការដកហូតសមាជិកភាព ក្នុង "Camma Digital Learning" របស់អ្នកប្រើប្រាស់នៅពេលណាមួយដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។

  6. ការប្រើប្រាស់

    កម្មវិធីទូរស័ព្ទដៃ "CAMMA Digital Learning" ត្រូវបាន ដាក់ ឲ្យ ប្រើប្រាស់ សម្រាប់ តែ បុគ្គលិក ដែល កំពុង បម្រើ ការងារ និងទទួលបានការអនុញ្ញាតពីថ្នាក់គ្រប់គ្រង គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត តែ ប៉ុណ្ណោះ។ ដើម្បីប្រើប្រាស់កម្មវិធីនេះបាន បុគ្គលិកត្រូវមានគណនីចូលប្រើប្រាស់ដែលបង្កើតជូនដោយ នាយកដ្ឋានមានសមត្ថកិច្ចរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និងទូរសព្ទដៃវៃឆ្លាតដែលមាន សមត្ថភាពគ្រប់គ្រាន់ក្នុងការតម្លើងកម្មវិធីនេះ ហើយត្រូវមានតំណភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណេតផងដែរ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតគឺជាចំណាយផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ មេរៀននិងទិន្នន័យ ផ្សេងៗ ដែលមាននៅក្នុង“Camma Digital Learning” នេះគឺអនុញ្ញាតឱ្យលោកអ្នកប្រើប្រាស់សម្រាប់តែការរៀន និងអភិវឌ្ឍន៍ខ្លួនបន្ថែមតែប៉ុណ្ណោះ។ លោកអ្នកពុំមានសិទ្ធិទាញយក(Download) ឬថតចម្លងវីដេអូ សំឡេងតាមគ្រប់វិធីទាំងអស់ចេញពី “Camma Digital Learning” ឡើយ ទោះបីជាលោកអ្នកយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីក៏ដោយ លើកលែងតែមានការអនុញ្ញាត ឬសេចក្តីសម្រេចពីលោកអគ្គនាយក/លោកស្រីអគ្គនាយិកាប្រតិបត្តិ។ រាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុង “Camma Digital” នេះ គឺជាទ្រព្យកម្មសិទ្ធិបញ្ញារបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។ ការប្រព្រឹត្តផ្ទុយពីនេះ នឹងត្រូវបានចាត់ទុកថាបានប្រព្រឹត្តកំហុស ក្នុងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានផ្ទៃក្នុងរបស់គ្រឹះស្ថានដោយមិនមានការអនុញ្ញាត។

    បុគ្គលិក ឬអ្នកប្រើប្រាស់ដែលអនុវត្តផ្ទុយពីលក្ខខណ្ឌនៃការប្រើប្រាស់នេះ នឹងទទួលទោសផ្អែកតាមបទបញ្ជាផ្ទៃក្នុង និងនីតិវិធីនៃគោលការណ៍ដាក់ទោសពិន័យរបស់គ្រឹះស្ថាន។ សូមអរគុណចំពោះការសហការ និងសូមរីករាយក្នុងការរៀន និងការអភិវឌ្ឍខ្លួនបន្តទៀតតាមរយៈ “Camma Digital Learning” ដោយលោកអ្នកអាចប្រើប្រាស់ “Camma Digital Learning” នេះ នៅគ្រប់ទីកន្លែងទាំងអស់ ដរាបណាគណនី ដែលលោកអ្នកបានភ្ជាប់ចូលដោយប្រើលេខទូរស័ព្ទនោះមិនបានចាកចេញ (ដោយការភ្ជាប់ចូលដោយប្រើឈ្មោះគណនីដដែលទៅក្នុងឧបករណ៍ផ្សេង “Camma Digital Learning” ពីទូរស័ព្ទ រួចដំឡើងជាថ្មី ឬដោយការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទជាដើម) លោកអ្នកនឹងនៅតែអាចបន្តប្រើប្រាស់ “Camma Digital Learning” ដូចធម្មតា ទោះបីជាលោកអ្នកធ្វើដំណើរឆ្លងប្រទេសក៏ដោយ។ ក្នុងករណីបុគ្គលិកកំពុងប្រើប្រាស់ “Camma Digital Learning” លើឧបករណ៍ដែលបានដំឡើងកម្មវិធីនេះ ទោះជាកម្មសិទ្ធ របស់ខ្លួនផ្ទាល់ ឬរបស់គ្រឹះស្ថានក្តី ចាំបាច់ត្រូវរាយការណ៍ជាបន្ទាន់ មកកាន់អ្នកគ្រប់គ្រង់ផ្ទាល់ ឬផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ឬនាយកដ្ឋានបច្ចកវិទ្យាព័ត៌មាន ដើម្បីចាត់វិធានការទប់ស្កាត់ ហានិភ័យ ដែលនឹងអាចកើតមានឡើងជាយថាហេតុ។

    “Camma Digital Learning” បាននឹងកំពុងបន្តផលិតមេរៀន បច្ចុប្បន្នភាពគោលនយោបាយ នីតិវិធី គោលការណ៍ណែនាំ និងសេចក្តីប្រកាស ឬសេចក្តីសម្រេចផ្សេងៗ របស់គ្រឹះស្ថាន ក៏ដូចជាឯកសារបទប្បញ្ញត្តិ និងប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា និងបទប្បញ្ញត្តិផ្សេងទៀតនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាបន្តបន្ទាប់ដាក់ចូលទៅក្នុង “Camma Digital Learning” ដើម្បីផ្ដល់ជូនដល់លោកអ្នកទស្សនា និងសិក្សារៀនសូត្រ។ ទន្ទឹមនឹងនោះដែរ “Camma Digital Learning ” ក៏រក្សាសិទ្ធិក្នុងការដកចេញនូវមេរៀន ឬទិន្នន័យណាមួយពីក្នុង “ Camma Digital Learning” (ប្រសិនបើមានការស្នើសុំឲ្យលុបចោលពីសំណាក់ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ឬគ្រូបណ្ដុះបណ្ដាលដែលជាអ្នកផ្ដល់នូវទិន្នន័យ ដោយពុំបានជម្រាបជាមុន)។

    គុណភាពនៃរូបភាពរបស់មេរៀន ឬទិន្នន័យផ្សេងៗមានការប្រែប្រួលអាស្រ័យទៅលើកត្តាមួយចំនួនដូចជាទីតាំង ឧបករណ៍ (ទូរស័ព្ទ) របស់លោកអ្នក ល្បឿននៃអ៊ីនធឺណិត ភ្ជាប់ទៅប្រព័ន្ធបម្រើល្បឿន ដែលក្រុមហ៊ុនផ្គត់ផ្គង់អ៊ីន ធឺណិតផ្ដល់ឲ្យ ឬម៉ោងពេលដែលលោកអ្នកចូលប្រើប្រាស់ជាដើម។ មិនមែនគ្រប់មេរៀន (ជាទូទៅគឺជាវីដេអូ)សុទ្ធតែមានគុណភាពរូបភាពច្បាស់(HD)នោះទេ។ ដើម្បីមើលវីដេអូដែលមានគុណភាពច្បាស់ល្អល្បឿនអ៊ីនធឺ ណិតរបស់លោកអ្នកត្រូវតែលឿន ប៉ុន្តែវានឹងប្រើប្រាស់ទិន្នន័យច្រើនដូចគ្នា។ បើលោកអ្នកប្រើអ៊ីនធឺណិតក្នុងគម្រោងមានកំណត់ទំហំប្រើប្រាស់ ឬប្រើប្រាស់ទិន្នន័យចល័តលោកអ្នកគួរតែសិក្សាពីគម្រោង និងតម្លៃជាមួយក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត ឬក្រុមហ៊ុនទូរគមនាគមន៍(ក្រុមហ៊ុនទូរស័ព្ទ)របស់លោកអ្នក។ “Camma Digital Learning” មិនមានទំនួលខុសត្រូវអ្វីឡើយ ចំពោះបរិមាណនៃទិន្នន័យ ឬការចំណាយលើថ្លៃអ៊ីនធឺណិតរបស់លោកអ្នក ក្រៅពីនាយកដ្ឋាន ការិយាល័យ សាខា (នៅគេហដ្ឋាន) ។ មួយវិញទៀតរយៈពេលនៃការផ្ទុកទិន្នន័យដើម្បីបើកមើលមេរៀន (រយៈពេលរង់ចាំមុនពេលវីដេអូចាប់ផ្ដើមលេង) មិនកំណត់បាននោះទេ ព្រោះវាអាចអាស្រ័យលើល្បឿននៃអ៊ីនធឺណិត និងកត្តាមួយចំនួនទៀតដូចបានរៀបរាប់ខាងដើមផងដែរ។

    ដើម្បីបន្តប្រើប្រាស់ “Camma Digital Learning” លោកអ្នកត្រូវតែប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃ “Camma Digital Learning” ។ “Camma Digital Learning” នឹងតម្រូវឲ្យលោកអ្នកធ្វើបច្ចុប្បន្នកម្មទៅជំនាន់ចុងក្រោយនៃ “Camma Digital Learning” ពី(AppStore ឬ PlayStore) ទើបអាចបន្តប្រើប្រាស់បាន។

  7. គណនី

    គណនីរបស់បុគ្គលិក ឬអ្នកប្រើប្រាស់ “Camma Digital Learning” ត្រូវបានតម្រូវឲ្យបង្កើតឡើងមុនពេលនិងផ្តល់ឲ្យបុគ្គលិក ឬអ្នកប្រើប្រាស់ ដើម្បីអាចចូលទៅកាន់ “Camma Digital Learning” តាមរយៈការចុះឈ្មោះដោយការវាយបញ្ចូលលេខទូរស័ព្ទ (គប្បីជាលេខដែលកំពុងប្រើប្រាស់ក្នុងទូរស័ព្ទដៃ ដែលលោកអ្នកប្រើ ដើម្បីទាញយក “Camma Digital Learning” មកប្រើតែម្ដង) រួមជាមួយឈ្មោះប្រើប្រាស់ ដែលលោកអ្នកពេញចិត្ត។ ព័ត៌មានផ្ទាល់ខ្លួនដែល “Camma Digital Learning” យកពីលោកអ្នក គឺលេខទូរស័ព្ទ ដែលលោកអ្នក ឬអ្នកប្រើសម្រាប់ចុះឈ្មោះតែប៉ុណ្ណោះ។ បច្ចុប្បន្ន “Camma Digital Learning” មិនបានអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយផ្សេងពីនេះ (ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ) ដើម្បីចុះឈ្មោះប្រើប្រាស់នោះទេ។ គណនីមួយត្រូវបានភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយប៉ុណ្ណោះ។ គណនីមួយអាចប្រើសម្រាប់ភ្ជាប់ចូលទៅប្រើប្រាស់លើឧបករណ៍(ទូរសព្ទដៃ)តែមួយប៉ុណ្ណោះក្នុងពេលតែមួយ។ បើលោកអ្នកភ្ជាប់ចូលទៅគណនី ដែលលោកអ្នកធ្លាប់ប្រើទៅកាន់ឧបករណ៍ថ្មីមួយទៀត (ឧទាហរណ៍ថា លោកអ្នកទើបតែទិញទូរស័ព្ទថ្មី)អ៊ែព “Camma Digital Learning” នឹងចាកចេញពីគណនីនោះពីក្នុងឧបករណ៍ចាស់ដោយស្វ័យប្រវត្តិ។ លោកអ្នកមិនត្រូវផ្ដល់គណនីរបស់លោកអ្នកទៅកាន់អ្នកដទៃនោះទេ ទោះបីជាបុគ្គលិក ដែលបម្រើការងារនៅក្នុងគ្រឹះស្ថាន ខេមាក៏ដោយ។ “Camma Digital Learning” នេះអាចទាញយកបានដោយសេរី និងឥតគិតថ្លៃ។

  8. សេចក្តីប្រកាស

    ជាទូទៅ “Camma Digital Learning” នឹងផ្ដល់ជូនលោកអ្នកនូវព័ត៌មានអំពី មេរៀនវគ្គបណ្តុះបណ្តាល គោលនយោបាយ នីតិវិធី គោលការណ៍ណែនាំ ក៏ដូចជាឯកសារបទប្បញ្ញត្តិ និងប្រកាសរបស់ ធនាគារជាតិនៃ កម្ពុជា និងបទប្បញ្ញត្តិផ្សេងទៀត នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ លោកអ្នក ដែលជាអ្នកប្រើប្រាស់ ទាំងអស់នឹងទទួលបានព័ត៌មានអំពីការផ្ដល់ជូនទាំងនោះ។

    1. សិទ្ធិថតចម្លង

      រាល់កម្មវិធីសិក្សារបស់ “Camma Digital Learning” ដែលរួមមានទិន្នន័យទាំងឡាយ ដែលបានដាក់នៅក្នុង និងរាល់ Interface ដែលបានបង្កើតឡើងសម្រាប់បង្ហាញលើឧបករណ៍ដូចជា អត្ថបទរូបភាព ក្រាហ្វិក ឡូហ្គោ រចនាបថ រូបថត សញ្ញាសម្គាល់ ប៊ូតុង សំឡេង វីដេអូទិន្នន័យឌីជីថល ចំណងក្រងទិន្នន័យ និង Software គឺជាទ្រព្យសម្បត្តិរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (CAMMA MICROFINANCE LIMITED) ហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាការសម្ងាត់ពាណិជ្ជកម្ម ឬច្បាប់ ឬអនុសញ្ញាស្ដីពីកម្មសិទ្ធិបញ្ញាផ្សេងៗ ទៀត។

    2. ពាណិជ្ជសញ្ញា

      “Camma Digital” គឺជាពាណិជ្ជសញ្ញា ដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត(CAMMA MICROFINANCE LIMITED)។

  9. សិទ្ធិក្នុងការប្រើប្រាស់ឯកសារ ឬវីដេអូមេរៀនរបស់គ្រូបង្គោល

    “Camma Digital Learning” រក្សាសិទ្ធិប្រើប្រាស់នូវឯកសារ ឬវីដេអូមេរៀនរបស់គ្រូបង្គោលពីគ្រប់នាយកដ្ឋាន ដែលបានផ្តល់មកផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ក្នុងគោលបំណងផ្សព្វផ្សាយជំរុញ និងជួយលើកកម្ពស់ការសិក្សារបស់បុគ្គលិកតាម “Camma Digital Learning” អនុឡោមទៅតាមបរិបទ និងបច្ចុប្បន្នភាពនៃសម័យបច្ចេកវិទ្យា។

  10. ដែនកំណត់

    លក្ខខណ្ឌនៃការប្រើប្រាស់“Camma Digital Learning” នេះស្ថិតក្រោមបទបញ្ជាផ្ទៃក្នុង និងត្រូវបានបកស្រាយយោងតាមគោលការណ៍ស្តីពីការសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា(Digital Learning Procedure) របស់គ្រឹះស្ថាន។

  11. ការដោះស្រាយរាល់បញ្ហា ឬចម្ងល់ផ្សេៗ

    ក្រុមការងារនៃ “Camma Digital Learning” តាំងចិត្តបម្រើសេវាកម្ម និងដោះស្រាយរាល់បញ្ហាជូនបុគ្គលិកដែលជាអ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃ របស់ “Camma Digital Learning” ឲ្យអស់លទ្ធភាព។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ជួបនូវបញ្ហាអ្វីមួយហើយត្រូវការជំនួយពី “Camma Digital Learning” ពាក់ព័ន្ធជាមួយការចុះឈ្មោះការភ្ជាប់ចូលទៅគណនីសមាជិកភាព ឬសេវាកម្មផ្សេងៗ របស់ “Camma Digital Learning” សូមផ្ញើសារអេឡិចត្រូនិក មកកាន់ផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ឬនាយកដ្ឋានបច្ចកវិទ្យាព័ត៌មាន ។

  12. តំណភ្ជាប់

    តំណភ្ជាប់មួយចំនួនប្រភេទជា Hyperlink ដែលមានប្រើនៅក្នុងសេវាកម្មរបស់ “Camma Digital Learning” អាចនឹងនាំលោកអ្នកទៅកាន់គេហទំព័រ ឬInterfaceផ្សេង ដែលមិនត្រូវបានគ្រប់គ្រងដោយ “Camma Digital Learning” ផ្ទាល់ ដែលអាចនាំអោយមានហានិភ័យផ្សេងៗ។ ប៉ុន្តែដរាបណា “Camma Digital Learning” មិនទាន់បានធ្វើការត្រួតពិនិត្យលើប្រភពនោះទេ “Camma Digital Learning ” មិនទទួលខុសត្រូវលើទិន្នន័យ ឬគោលការណ៍ឯកជនរបស់ប្រភពទាំងនោះឡើយ។

  13. អសុពលភាពជាអន្លើ

    បើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះគ្មានសុពលភាព ឬមិនអាចអនុវត្តបានដោយមូលហេតុណាមួយ ឬក្នុងកម្រិតណាមួយ បទប្បញ្ញត្តិដែលនៅសេសសល់ផ្សេងទៀតនឹងនៅតែមានសុពលភាពស្របច្បាប់ និងអាចអនុវត្តបានពេញលេញដដែលមិនថាក្នុងរូបភាពណាក៏ដោយ។

  14. ទំនាក់ទំនងមក “Camma Digital Learning”

    សម្រាប់សំណួរទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះសូមទាក់ទងមកផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ឬនាយកដ្ឋានបច្ចកវិទ្យាព័ត៌មាន ឬក៏ផ្ញើជាលិខិតមកការិយាល័យរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ផ្ទាល់ដែលស្ថិតនៅអគារលេខ ១០១អា លើផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕